ព័ត៌មានអន្តរជាតិ

ចំនួនមនុស្សស្លាប់ដោយសារជំងឺផ្តាសាយជ្រូកកើនទ្បើងដល់ ៧៦៤នាក់ នៅប្រទេសប្រេស៊ីល

ប្រេស៊ីលៈ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតមកទល់ពេលនេះ មនុស្សសរុបចំនួន ៧៦៤ នាក់ត្រូវបានស្លាប់ ដោយសារមេរោគគ្រុនផ្តាសាយ H1N1 ដែលគេស្គាល់ថា ជាជំងឺគ្រុនផ្តាសាយជ្រូក នៅប្រទេសប្រេស៊ីលក្នុង ឆ្នាំនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។

ការរីករាលដាលនេះ ត្រូវបានគេអះអាងថា មានមនុស្សចំនួន ៨៥នាក់ បានកើតជំងឺផ្ដាយជ្រូក ក្នុងមួយសប្តាហ៍ចុងក្រោយនេះនៅទូទាំងប្រទេស ខណៈដែលមនុស្សចំនួន ៣៦នាក់ បានស្លាប់ដោយសារមេរោគនេះ ក្នុងឆ្នាំ ២០១៥។

នៅឆ្នាំនេះ ករណីសរុបចំនួន ៣.៩៧៨ នៃការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ ត្រូវបានចុះបញ្ជី ដែលកាលពីឆ្នាំមុនមានចំនួន ១៤១ ករណី។ បើយោងតាមក្រសួងសុខាភិបាល បានអះអាងថា ករណីថ្មីចំនួន ៤៦០ នៃការឆ្លងមេរោគនេះ ត្រូវបានគេរកឃើញកាលពីសប្តាហ៍មុន។

ក្នុងគោលបំណងដើម្បីបញ្ឈប់ការកើនឡើង នៃចំនួនជនរងគ្រោះ រដ្ឋាភិបាល កំពុងចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការ ដើម្បីកាត់បន្ថយការរីករាលដាល ដល់មនុស្សប្រមាណជា ៥០លាននាក់ ជាពិសេសក្នុងចំណោមជនរងគ្រោះ ដូចជាស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ជាដើម៕
_89456108_032636977-1

មតិយោបល់