ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុន Ford និងក្រុមហ៊ុន Fiat Chrysler កំពុងកាត់បន្ថយការផលិតរថយន្តធុនតូចរបស់ខ្លួន

អាមេរិក: ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានឱ្យដឹងថា ក្រុមហ៊ុន Ford Motor Co និងក្រុមហ៊ុន Fiat Chrysler កំពុងកាត់ បន្ថយការផលិតរថយន្តតិចជាងមុន ដោយសារតែកម្មករមិនព្រមចូលធ្វើការនៅក្នុងរោងចក្រអាមេរិកខាងជើង ខណ:ពេលដែលការបង្កើន ការផលិតរថយន្តកីឡាក្នុងប្រតិកម្មតបទៅនឹងការផ្លាស់ប្តូររយ:ពេលវែងឆ្ពោះទៅរករថយន្តដែលមានទំហំធំជាងមុន។

រោងចក្រផលិតរថយន្ត Ford ប្រចាំនៅក្នុងទីក្រុង Detroit ជាតំបន់មួយនៅសហរដ្ឋអាមេរិក ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត ដែលក្រុមហ៊ុននេះបានផលិតរថយន្តតូចម៉ាក Ford Focus និងម៉ាក C-Max ដាក់លក់នៅទីនោះ ប៉ុន្តែការលក់នោះវាមិនសូវដាច់នោះទេ ហើយក្រុមហ៊ុននេះ អាចនឹងបិទទ្វារក្នុងរយ:ពេលប្រាំសប្តាហ៍ទៀតរហូតដល់ចុងឆ្នាំនេះ។ នេះបើយោងតាមក្រុមហ៊ុន Ford បានប្រាប់សារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី៨ មិថុនានេះ។

អ្នកនាំពាក្យក្រុមហ៊ុន Ford លោកស្រី Kelly Felker បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនកាលពីដើមឆ្នាំនេះ​ បានមើលឃើញតម្រូវការរថយន្ត​ខ្នាត​តូច មានការធ្លាក់ចុះនិងការគ្រោងទុកពេលវេលារងចាំបន្ថែមទៀត។ រោងចក្រនេះមានកម្មករប្រហែល ២.៤៤៥នាក់ ក្នុងនោះភាគច្រើននឹងត្រូវ​បញ្ឈប់​ពីការងារនៅពេលដែលរោងចក្រនេះលែងដំណើរការ។

សហរដ្ឋអាមេរិកបានអនុគ្រោះអ្នកប្រើប្រាស់រថយន្តប្រភេទ SUV និងរថយន្តដឹកទំនិញភីកអាប់កាន់តែច្រើនឡើង ដូចជារថយន្តម៉ាក sedans និង hatchbacks ការលក់រថយន្តបានផលិតឡើងប្រហែល ៤២ ភាគរយនៃការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិក ក្នុងរយ:ពេលប្រាំខែដំបូង​ដើមឆ្នាំនេះ​។ បើប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០១៥ មានប្រហែល ៤៦ភាគរយ និងប្រៀបធៀបនៅក្នុងឆ្នាំ២០១៣ មាន ៥១ភាគរយ នៅពេលដែលតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក ជាមធ្យមមានតម្លៃ ៣ដុល្លារ នៅក្នុងមួយហ្គាឡុង មានន័យថា មួយហ្គាឡុងស្មើនឹងសាំងជិត ៤លីត្រ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្យាករថា តម្លៃប្រេងសាំងជាមធ្យមប្រហែល ២,២៧ដុល្លារអាមេរិកនៅក្នុងមួយហ្គាឡុង នៅរដូវក្តៅនេះ។ ខណ:តម្លៃប្រេង​សាំងបានធ្លាក់ចុះ ដូច្នេះធ្វើឲ្យរថយន្តតូចជាច្រើនមានតម្រូវការកាន់តែខ្ពស់ ដូចជាការផ្តោតទៅលើការលក់ម៉ូដែលរបស់សហរដ្ឋ​អាមេរិកបានធ្លាក់ចុះ ១២ ភាគរយតាមរយ:ប្រាំខែដំបូងដើមឆ្នាំនេះ។

នៅពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននេះកំពុងតែផលិតរថយន្តប្រភេទ SUV និងរថយន្តដឹកទំនិញ។ ក្រុមហ៊ុន Ford បានឱ្យដឹង​កាលពីថ្ងៃអង្គារថា​ក្រុមហ៊ុនមានរោងចក្រ៥កន្លែងរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកនិងកាណាដា ដែលផលិតរថយន្តប្រភេទ SUV និងរថយន្តដឹកទំនិញធន់ធ្ងន់​ក្នុងគោលបំណងដើម្បីរក្សាតម្រូវការចេះតែកើនឡើង៕

Ford

មតិយោបល់