អូស្ត្រាលី ព្រមានពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្នខ្ពស់ មុនធ្វើការផ្លាស់ប្តូរស្ថានទូត ទៅទីក្រុងយេរូសាឡឹម

អូស្ត្រាលីៈ រដ្ឋាភិបាលក្រុង Canberra នៅថ្ងៃសុក្រនេះ បានប្រាប់ប្រជាពលរដ្ឋខ្លួន ឲ្យធ្វើការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅកាន់ឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាងមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម មុនពេលមានការផ្លាស់ប្តូរស្ថានទូតអូស្រ្តាលី ពីទីក្រុងអាលអាវីល ទៅកាន់ក្រុងយេរូសាឡឹម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីលោក Scott Morrison ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសនាថ្ងៃសៅរ៍ខាងមុខថា រដ្ឋាភិបាលរបស់លោក នឹងធ្វើតាមការដឹកនាំ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយទទួលស្គាល់ទីក្រុងយេរូសាទ្បឹម ដែលកំពុងមានជម្លោះថា ជារដ្ឋធានីរបស់អ៊ីស្រាអែល។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសអូស្រ្តាលី បានព្រមានដល់ពលរដ្ឋខ្លួន ដែលកំពុងត្រៀមលក្ខណៈ ដើម្បីហោះហើរទៅកោះបាលី និងគោលដៅកោះត្រូពិកផ្សេងទៀត សម្រាប់ថ្ងៃឈប់សម្រាក នារដូវក្តៅខាងមុខ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

មតិយោបល់