ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

IS ដាក់ផែនការសម្លាប់ Ronaldo ក្នុងព្រឹត្តិការណ៍យូរ៉ូ នៅបារាំង

ព័ទុហ្កាលៈ ជាថ្មីម្តងទៀតយោងតាមគេហទំព័រ Soha បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នេះឲ្យដឹងថា តារាបាល់ទាត់ដ៏ល្បីល្បាញរបស់ព័រទុហ្កាល នឹងត្រូវក្រុម IS សម្លាប់ក្នុងព្រឹត្តិការណ៍ យូរ៉ូ ឆ្នាំ២០១៦ នៅក្នុងប្រទេសបារាំង ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនានេះ។

បើតាមការប្រកាសរបស់ក្រុម IS បានលើកឡើងថា ពួកគេនឹងធ្វើការបំផ្ទុះគ្រាប់បែក ដើម្បីសម្លាប់កីឡាករលំដាប់ពិភពលោក Ronaldo ក្នុងព្រឹត្តិការណ៍យូរ៉ូ ឆ្នាំ២០១៦ នៅពេលដែល ក្រុមព័រទុហ្កាលប៉ះក្រុមណាមួយ។ រឿងនេះវាកំពុងក្លាយជាប្រធានបទ ដ៏ក្តៅគគុក នឹងផ្តល់ផលលំបាកសម្រាប់បារាំង ក្នុងការដាក់កម្លាំងសមត្ថកិច្ច យាមកាម ការពារដល់ក្រុមបាល់ទាត់ ដែលមកពីគ្រប់ប្រទេស ជាពិសេសព័រទុហ្កាល តែម្តង។
លោក Fernando Santos គ្រូបង្វឹកព័រទុហ្កាល បានធ្វើការអះអាងថា «ក្រុមបាល់ទាត់ព័រទុហ្កាល ដែលជាក្រុមនឹងទទួលហានិភ័យ ដោយរងការវាយប្រហារពីក្រុមភេរវកម្ម ព្រោះតែយើងមានកីឡាករ Ronaldo» ។

បញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីស្រដៀងគ្នានេះដែរ វាបានក្លាយជាប្រធានបទដ៏ធំក្នុងព្រឹត្តិការណ៍ 2010 World Cup នៅអាហ្វ្រិកខាងត្បូង យ៉ូរ២០១២ នៅប៉ូឡូញ និង អ៊ុយក្រែន ហើយនឹង World Cup ឆ្នាំ២០១៤ នៅប្រេស៊ីល ក្លឹបបាល់ទាត់ទាំងអស់ នៅ លើពិភពលោក បានភ័យស្លន់ស្លោរឿង ហានិភ័យ ផ្នែកសន្តិសុខ របស់ខ្លួនគ្រប់ៗគ្នា ប៉ុន្តែជាលទ្ធផល ការប្រកួតប្រកបទៅដោយផ្លែផ្កាជាទីបំផុត៕

photo_2016-06-08_21-37-27

មតិយោបល់