ព័ត៌មានសុខភាព ព័ត៌មានអន្តរជាតិ

សម្លឹងដើមទ្រូងស្ត្រី១០នាទី ធ្វើឲ្យបុរសអាយុវែង

សុខភាពៈ យោងតាមគេហទំព័រ softpedia បានចុះផ្សាយឲ្យដឹងថា អ្នកស្រាវជ្រាវរបស់អាល្លឺម៉ង់ បានលើកឡើងថា ការសម្លឹងមើលដើមទ្រូងស្ត្រី នឹងជួយឲ្យបុរសមានអាយុវែងជាងមនុស្សធម្មតា ។

លោកវេជ្ជបណ្ឌិត Gerontologist និងលោកស្រី Karen Wetherby បានបញ្ជាក់ថា ដើម្បីឲ្យមានអាយុវែង បុរសគួរតែចំណាយពេលសម្លឹងមើលសុដន់ស្ត្រីដែលមូលក្លំ រយៈពេល១០នាទី ដែលស្មើនឹងលំហាត់ប្រាណ បង្កើនការស្រូបអុកស៊ីសែន រហូតដល់ទៅ ៣០នាទី។

ការស្រាវជ្រាវទៅលើចំណុចនេះ បានធ្វើឡើងនៅក្នុងក្រុង Frankfurt។ អាល្លឺម៉ង់ ធ្វើការពិសោធន៍ទៅលើមនុស្សប្រុស ២០០នាក់ដោយចំណាយពេល ពេល៥ឆ្នាំ ។ ជាលទ្ធផលនៃការពិសោធន៍ បានរកឃើញថា មនុស្សប្រុសទាំងនោះ មាន កម្រិតសម្ពាធឈាមចុះ ចង្វាក់ជីពចរលោតយឺត និងការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

ការសិក្សាស្រាវជ្រាវរបស់ពួកគេបង្ហាញថា ការចូលរួមក្នុងសកម្មភាពនេះ តែប៉ុន្មាននាទីជារៀងរាល់ថ្ងៃ បានជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។

អ្នកស្រាវជ្រាវក៏បានណែនាំឲ្យ បុរសដែលមានអាយុលើសពី ៤០ ឆ្នាំ គួរតែចំណាយពេលយ៉ាងហោចណាស់ ១០ នាទីជារៀងរាល់ថ្ងៃ ក្នុងការសម្លឹងមើលដើមទ្រូងទំហំ D ឬទំហំធំកាន់តែប្រសើរ ដែលធ្វើឲ្យកើនអាយុ ពី៤ទៅ៥ឆ្នាំ៕

photo_2016-06-08_21-37-43

មតិយោបល់