ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាហ្សង់ទីនទាមទារឲ្យមានកចិ្ចពិភាក្សាជាមួយអង់គ្លេស ស្តីពីជម្លោះកោះ Malvinas

អាហ្សង់ទីន: ជាថ្មីម្តងទៀត កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអាហ្សង់ទីន បានទាមទារឲ្យមានកិច្ចពិភាក្សា ជាមួយប្រទេស អង់គ្លេស លើអធិបតេយ្យភាពរបស់កោះ Malvinas (Falkland) ដែលកំពុងមានជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១០ មិថុនានេះ។

ក្រសួងការបរទេសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអាហ្សង់ទី រំលឹកឡើងវិញជាថ្មីម្តងទៀត នូវឆន្ទៈពេញលេញរបស់ខ្លួន ដើម្បី ធ្វើការពិភាក្សាបើកចំហជាមួយចក្រភពអង់គ្លេសនិងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីសម្រាប់គោលបំណងនៃការកំណត់តំបន់ដែលអាចធ្វើបាននៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាត្លង់ទិចខាងត្បូង។

រដ្ឋាភិបាលអាហ្សង់ទីន បានបន្ថែមថា ខ្លួនជំរុញឱ្យប្រទេសអង់គ្លេសបន្តការចរចា ពីបញ្ហាដែលនៅជុំវិញកោះ Malvinas នេះ។ កោះដែលមាន ជម្លោះ Malvinas អង់គ្លេសបានទទួលស្គាល់ថា ជាកោះ Falklands គឺប្រជុំកោះមួយនៅអាត្លង់ទិកខាងត្បូង ដែលមានទីតាំងស្ថិតនៅក្បែរឆ្នេរ របស់ប្រទេសអាហ្សង់ទីននិងបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសអង់គ្លេស។

នៅក្នុងសន្និសីទកាសែតរដ្ឋាភិបាលអាហ្សង់ទីន បានអះអាងជាថ្មី សិទ្ធិអធិបតេយ្យភាពលើកោះ Malvinas វាស្ថិតនៅក្បែកោះ South Georgia និងកោះ South Sandwich ដែលព័ទ្ធជំវិញដោយសមុទ្ររបស់ប្រទេសនេះ ពោលគឺពួកគេគឺ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

លោក D. Martin Rodriguez អភិបាលខេត្ត Buenos Aires នៃទីក្រុង Cape Horn បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា នៅថ្ងៃទី១០ ខែមិថុនានេះ សាធារណរដ្ឋអាហ្សង់ទីរំលឹកដល់ខួបថ្មីនៃការបង្កើតយោធានិងនយោបាយនៅក្នុងឆ្នាំ១៨២៩សម្រាប់កោះ Malvinas និងកោះដែលនៅជិតៗ​ឆ្នេរផ្សេងទៀត។

ជម្លោះអធិបតេយ្យភាពលើកោះនេះ ចាប់តាំងពីឆ្នាំ១៨២០ មកដល់បច្ចុប្បន្ន នៅពេលដែលអាហ្សង់ទីនបានកាន់កាប់លើប្រជុំកោះ ដែលបានទាម​ទារមកពីប្រទេសអេស្ប៉ាញ និងបានដាក់កងទ័ពឈរជើងនៅទីនោះផងដែរ។ ប៉ុន្តែនៅក្នុងឆ្នាំ១៨៨៣ កោះនេះត្រូវបានកាន់កាប់ដោយ​ប្រទេសអង់​គ្លេស​ដែលបានអះអាងថា ពួកគេជាអាណានិគមគ្រប់គ្រងដោយអភិបាលក្រុងឡុងដ៏។

នៅឆ្នាំ១៩៨២ រដ្ឋាភិបាលខេត្ត Buenos Aires បានព្យាយាមដើម្បីដណ្តើមយកកោះនោះមកវិញ ដោយកម្លាំងយោធានៅលើកោះ Malvinas រយៈពេល ៧៤ថ្ងៃ ដែលនាំឱ្យបរាជ័យនៃកងកម្លាំងអាហ្សង់ទីនេះ ដោយមានទាហានអាហ្សង់ទី ៦៤៩នាក់ និងទាហានអង់គ្លេស ២៥៥នាក់ បានធ្វើសង្គ្រាមដណ្តើមកោះនេះ ដែលធ្វើឲ្យប្រជាជនរស់នៅលើកោះស្លាប់៣នាក់។

បើទោះបីជាប្រទេសអាហ្សង់ទីន និងប្រទេសអង់គ្លេស បានបន្តទំនាក់ទំនងការទូតនៅក្នុងខែកុម្ភៈឆ្នាំ១៩៩០ ជម្លោះលើកោះ Malvinas នេះ បានបន្តនិងកាន់តែធ្ងន់ធ្ងរ ដោយសារការរុករកប្រេងរបស់ចក្រភពអង់គ្លេស​នៅក្នុងដែនទឹកកោះ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Saunders-Island-Islas-Malvinas-Falkland.-Author-Ryan-Holliday.-Licensed-under-the-Creative-Commons-Attribution

មតិយោបល់