ប៉ារ៉ាហ្គាយ: អាជ្ញាធរបាននិយាយថា សន្តិសុខយាមម្នាក់និងអ្នកទោសប្រាំនាក់បានស្លាប់ ខណៈដែល ១២នាក់ទៀត បានរងរបួសនៅក្នុងអគ្គិភ័យនៅឯពន្ធនាគារ Tacumbu នៅរដ្ឋធានី Asuncion ប្រទេសប៉ារ៉ាហ្គាយ។ នេះបើយោងតាមការចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ មិថុនានេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សន្តិសុខយាមបានស្លាប់ត្រូវបានគេកំណត់ថា ជាលោក Blas Gaona ខណៈពេលព្យាយាម ដើម្បីជួយសង្គ្រោះអ្នកទោសទាំងនោះ។ អ្នកទោសទាំងបីនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីអណ្តាតភ្លើងបានបង្កឲ្យប្រាំបួននាក់ផ្សេង ទៀតរងរបួស ប៉ុន្តែមិនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មូលហេតុអគ្គិភ័យដែលបានរងការខូចខាតផ្នែកមួយនៃដំបូលពន្ធនាគារ។ សោកនាដកម្មនេះ បានបណ្តាលឲ្យអ្នកទោស ១៣០នាក់ នៅតំបន់ ដែលរងផលប៉ះពាល់ ក្នុងអំឡុងពេលភ្លើងឆេះ។ សមាជិកគ្រួសាររបស់អ្នកទោស បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារនោះ រង់ចាំការជូនដំណឹង អំពីស្ថានភាពនេះ។
សូមបញ្ជាក់ថា ពន្ធនាគារ Tacumbu មានសមត្ថភាពដាក់អ្នកទោសចំនួន ១.០០០នាក់ ប៉ុន្តែត្រូវបានញាត់អ្នកទោសចូលយ៉ាងណែនប្រមាណ ៣.០០០នាក់ និងត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃពន្ធនាគារដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសប៉ារ៉ាហ្គាយ៕
មតិយោបល់