ម៉ិកស៊ិកៈ ការបាញ់ប្រហារបង្ហូរឈាមដ៏រង្គាលមួយ បានកើតឡើងនៅតំបន់ភាគ កណ្តាលប្រទេសម៉ិកស៊ិក កាលពីព្រឹកថ្ងៃសុក្រ បណ្ដាលឲ្យសមាជិកចំនួន ១១ នាក់ក្នុងក្រុមគ្រួសារមួយ ត្រូវបានបាត់បង់ជីវិត។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។
លោក de la Vega Vicente Lopez អភិបាលរដ្ឋ Puebla បាននិយាយថា ហេតុការណ៍នេះ បានកើតទ្បើង ដោយខ្មាន់កាំភ្លើងមួយចំនួន បានបាញ់រះកាំ ភ្លើងរបស់ពួកគេ សម្លាប់សមាជិកចំនួន ១១នាក់ក្នុងគ្រួសារមួយ នៅទីក្រុង Coxcatlán។
ក្នុងចំណោមសាកសពជនរងគ្រោះទាំង ១១នាក់ រួមមាន ស្ត្រី ៥នាក់ បុរស ៤នាក់ និងក្មេងស្រី ២នាក់។
គួរបញ្ជាក់ដែរថា កាលពីចុងខែឧសភា ការបាញ់ប្រហារនៅឯក្លឹបរាត្រីពីរ ក្នុងរដ្ឋ Veracruz បានបណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ នៅភាគខាង កើតប្រទេសម៉ិកស៊ិក៕
មតិយោបល់