ព័ត៌មានអន្តរជាតិ

របួស ២២ នាក់ ដោយសាររថយន្តបើកក្រទ្បាប់ធ្លាក់ចូលប្រទ្បាយ នៅថៃ

ថៃៈ អ្នកដំណើរ ២២ នាក់ បានរងរបួស ដោយម្នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅពេលដែលរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបើកធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយ បណ្ដាលឲ្យក្រឡាប់ នៅខេត្តភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangko Post ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

ស្នងការរងប៉ូលិសស៊ើបអង្កេត លោក Pol Cap Suwit Kaewpreecha បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងនៅលើផ្លូវ Phetkasem ក្នុងស្រុក Ao Luk ដោយរថយន្តក្រុងនេះ បានធ្វើដំណើរពីខេត្ត Phuket ទៅខេត្ត Trang លុះមកដល់ចំណុចកើតហេតុ ក៏បើកប៉ះនឹងដុំថ្មដែលរាយប៉ាយនៅលើដងផ្លូវ បណ្ដាលឲ្យបាត់បង់ការបញ្ជា ទើបក្រទ្បាប់ធ្លាក់ចូលប្រទ្បាយបែបនេះ។

ក្រោយហេតុការនេះភ្លាម ជនរគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្បែរនោះ៕

មតិយោបល់