អ៊ីតាលី: ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសអ៊ីតាលីបានឱ្យដឹងថា ខ្លួនបានជួយសង្គ្រោះជនចំណាកស្រុកចំនួន ១.៣៤៨នាក់ ក្នុងប្រតិបត្ដិការជួយសង្គ្រោះទូក១១គ្រឿងរវាងកោះ Sicily និងអាហ្វ្រិកខាងជើង ដែលបានជួយសង្គ្រោះមនុស្សសរុបដល់ជាង ៣.០០០នាក់ ក្នុងរយៈពេលបីថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ មិថុនានេះ។
មនុស្ស ២.០០០នាក់ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍នៅពេលប្រតិបត្ដិការឆ្មាំឆ្នេរដែលពាក់ព័ន្ធនឹងការសម្របសម្រួលការធ្វើដំណើរនៅលើទូកជនចំណាកស្រុក ១៥គ្រឿងផ្សេងគ្នា។
ប្រទេសអ៊ីតាលីគឺឈរនៅជួរមុខគេនៃវិបត្តិអន្តោប្រវេសន៍របស់អឺរ៉ុប ដែលឥឡូវនេះ នៅក្នុងឆ្នាំទីបីរបស់ខ្លួនហើយ។ ជនចំណាកស្រុកបានឡើងមកលើគោកមានចំនួន ៥០.០០០នាក់ នៅក្នុងប្រទេសអ៊ីតាលីនៅឆ្នាំនេះ ពោលគឺប្រហែល ១០ ភាគរយតិចជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងមហាផ្ទៃ៕
មតិយោបល់