ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ឥឡូវនេះ ក្រុមប៉ូលិសកំពុងឡោមព័ទ្ធការបាញ់ប្រហារនៅក្លឹបរដ្ឋផ្លរីដា

អាមេរិក: អាជ្ញាធររដ្ឋផ្លរីដាបានឱ្យដឹងថា គ្រាប់កាំភ្លើងបានផ្ទុះឡើងនៅក្លិបរាត្រីដែលស្រលាញ់ភេទដូចគ្នា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បានរងរបួស កាលពីព្រឹកថ្ងៃអាទិត្យនេះ នៅទីក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បន្ទាប់ពីការបាញ់តារាចម្រៀងស្រីម្នាក់របស់កម្មវិធី The Voice ស្លាប់លើឆាក ក្នុងទីក្រុង Orlando ដដែលនេះ។

មនុស្សគ្រប់គ្នាបានគេចចេញពីក្លឹប Pulse នេះបើយោងតាម បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ប៉ូលិសក្រុង Orlando  បានព្រមានអ្នករស់នៅក្នុងក្រុងនេះ នៅឱ្យឆ្ងាយពីតំបន់នោះហើយបានជំរុញឱ្យមនុស្សទាំងនោះ មិនត្រូវហៅទូរស័ព្ទទៅការិយាល័យរបស់ពួកគេឡើយ។ ហើយឥឡូវនេះ ក្រុមប៉ូលិសកំពុងតែឡោមព័ន្ធក្លឹបនេះផងដែរ។

មនុស្សជាច្រើននាក់រងរបួសក្នុងការបាញ់ប្រហារនៅក្លឹបដែលស្រលាញ់ភេទដូចគ្នានេះ ហើយក្លឹប Pulse គឺជាក្លឹបកម្សាន្តសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នាមិនថាតែបុរសឬក៏ស្ត្រីនោះទេ  ដែលវាគឺជាបេះដូងនៅទីក្រុង Orlando នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក៕

មតិយោបល់