ព័ត៌មានអន្តរជាតិ

ទីផ្សារមូលប័ត្រដំបូងបំផុតនៅមីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការហើយ

(រ៉ង់ហ្គូន)៖ ក្រុមហ៊ុនមូលប័ត្រដំបូងបង្អស់របស់ប្រទេសមីយ៉ាន់ម៉ា FMI បានចាប់ផ្តើមដំណើរការរបស់ខ្លួនហើយ នៅថ្ងៃសុក្រ នេះសម្រាប់ទីផ្សារមូលប័ត្រទីក្រុង រ៉ង់ហ្គូន ដែលគេរំពឹងថានឹងជួយជម្រុញការរីកចំរើន សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។
ក្រុមហ៊ុនវិនិយោគដំបូងនៅមីយ៉ាន់ម៉ា (FMI) បានទទួលការបញ្ជាទិញលើទីផ្សារ ច្រើនជាងអ្វីដែលខ្លួនមាន សម្រាប់លក់ទៅទៀត។ ការបញ្ជាទិញលើទីផ្សារមានរហូតដល់ចំនួន ៣៧,០០០នាក់ ខណៈដែល ការលក់វិញអាចបានត្រឹមតែ ២២,០០០នាក់ប៉ុណ្ណោះ ជាមួយនឹងតម្លៃ ២១,៥ ដុល្លារអាមេរិកសម្រាប់តំណាក់កាលដំបូង។
បន្ទាប់ពីការដាក់លក់ដំបូងនៅថ្ងៃនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងខ្ពស់បំផុតដល់ ២៥,៦៣ ដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មនេះ បានឈានដល់ចំនួន ៤២,៦១០ ភាគហ៊ុន។
គួរបញ្ជាក់ថា ទីផ្សារមូលប័ត្រទីក្រុងរ៉ង់ហ្គូន (YSX) ត្រូវបានបើកដំណើរកាលពីខែធ្នូ ឆ្នាំ២០១៥ ដែលមានក្រុមហ៊ុនចំនួន ៦ ចូលរួម ក្នុងនោះមានដូចជា ក្រុមហ៊ុនសន្តិសុខចំនួនពីរ, ធនាគារ, និង ក្រុមហ៊ុនពាណិជ្ជកម្មផ្សេងទៀត៕

   
 

មតិយោបល់