សិង្ហបុរី: សិង្ហបុរីបានថ្កោលទោសយ៉ាងខ្លាំងថា ការវាយប្រហារសាហាវយង់ឃ្នងនៅក្លិបរាត្រីនៅទីក្រុង Orlando សហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យមនុស្ស ៥០នាក់បានស្លាប់ និង៥៣នាក់ទៀតរងរបួសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៣ មិថុនានេះ។
ក្រសួងការបរទេស (MFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា អាចជាយុត្តិកម្មសម្រាប់សកម្មភាពបែបនេះ។ MFA បានសម្តែងនូវការចូលរួមមរណទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតរបស់ពួកគេនិងបានជូនពរអ្នករងរបួសឆាប់ជាសះស្បើយ។
មេដឹកនាំសិង្ហបុរីបានសម្តែងការរំលែកទុក្ខការវាយប្រហារកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងការបាញ់ប្រហារធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអាទិត្យបានហៅថា ការវាយប្រហារនេះគឺជាសកម្មភាពភេរវកម្ម និងទង្វើនៃការស្អប់ខ្ពើម៕
មតិយោបល់