ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល: ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំចុះ​ល្បាត​ ប្រទះឃើញជនសង្ស័យ២នាក់​ជិះកង់ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀនចំនួន០៣កញ្ចប់តូច​(ម៉ាទឹកកក) កាល​ពីវេលាម៉ោង៩និង​០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ចំណុចផ្លូវជាតិលេខ១ក្នុងភូមិគគីរធំ ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភព​ឲ្យដឹងថា ជនសង្ស័យ​ទាំង០២នាក់​ ទី១- ឈ្មោះភួង សុផា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដំដែក មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ​។ ទី២- ឈ្មោះថន ថៃសេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស​មានទីលំ​នៅ​ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ក្រោយ​ការឃាត់ខ្លួន កម្លាំងនគរបាល​ដងហូត​វត្ថុតាងរួមមាន​៖ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច កង់.០១គ្រឿង ទូរស័ព្ទដៃមួយគ្រឿងម៉ាកណូគាអិនចុចពិល និងកូនដបជ័រ១ មានទឹកកន្លះដប។
បច្ចុប្បន្ន ​ជនសង្ស័យទាំងពីរខាងលើ រួមទាំងវត្ថុតាង ​ត្រូ​វបាន​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់