បារាំង: ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចាប់តាំងពីការចាប់ផ្តើមនៃការប្រកួតកីឡាបាល់ទាត់អ៊ឺរ៉ុប កាលពីថ្ងៃទី១០ ខែមិថុនា មនុស្ស ៣២៣នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្ររបស់ក្លិបបាល់ទាត់ដែលជាគូប្រជែង នៅក្នុងទីក្រុងរបស់ប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ មិថុនានេះ។
ក្រសួងមហាផ្ទៃនេះបានបន្ថែមទៀតថា ១៩៦នាក់ត្រូវបានគេយកទៅឃុំឃាំង ហើយ៨នាក់បានផ្តន្ទាទោសជាប់ពន្ធនាគារ និង៣នាក់ផ្សេងទៀត ពន្យារការកាត់ទោស ខណៈដែល ២៤នាក់ទៀតនឹងត្រូវបានបញ្ជូនទៅផ្ទះវិញ៕
មតិយោបល់