ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រអប់ខ្មៅទី២ របស់យន្តហោះអេហ្ស៊ីប ត្រូវបានរកឃើញនៅថ្ងៃនេះ

អេហ្ស៊ីប: នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា ប្រអប់ខ្មៅទី២ ដែលបានថតសំឡេងរបស់បើកយន្តហោះអេហ្ស៊ីប EgyptAir 804 ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញ។ យន្តហោះអេហ្ស៊ីប ដែលបានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦ បានចេញដំណើរទីប្រទេសបារាំង ទៅប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយ BBC នៅថ្ងៃទី១៧ ខែមិថុនានេះ។

គួរជម្រាបថា កាលពីយប់ថ្ងៃទី១៦ ខែមិថុនាម្សិលមិញ ក្រុមស្រាវជ្រាវខាងលើ ក៏បានរកឃើញប្រអប់ខ្មៅទី១ នៃយន្តហោះអេហ្ស៊ីប EgyptAir 804 នេះផងដែរ។

ប្រអប់ខ្មៅ (Black Box) ដែលបានរកឃើញនេះ ត្រូវបានស្រង់ចេញពីសមុទ្រមេឌីទែរ៉ាណេ ហើយប្រអប់ខ្មៅនេះ វាបានថតសំឡេងឆ្លើយឆ្លងរបស់អ្នកបើកបរយន្តហោះផងដែរ។ ប្រអប់ខ្មៅទាំងពីរ នឹងបញ្ហាញថាតើមូលហេតុអ្វីឲ្យប្រាកដ បានជាយន្តហោះដឹកអ្នកដំណើរអេហ្ស៊ីបនេះ ធ្លាក់ចូលទៅក្នុងសមុទ្របែបនេះ។ ដូច្នេះក្រុមអ្នកស្រាវជ្រាវនឹងធ្វើការត្រួតពិនិត្យរកមូលហេតុពិតនៅពេលខាងមុខឆាប់ៗនេះ៕

មតិយោបល់