ព័ត៌មានអន្តរជាតិ

អាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង កំពុងជាបញ្ហាធ្ងន់ធ្ងរ កាន់តែខិតចូលមកដល់

សឹង្ហបុរី: ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង នៅតែជាបញ្ហាសន្តិសុខដ៏ធ្ងន់ធ្ងរ កំពុងរីករាលដាលទូលទាំងពិភពលោក ខណ:ដែលកូរ៉េខាងត្បូង នឹងបន្តឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះវិបត្តិមួយនេះផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

ថ្លែងសុន្ទរកថានៅឯវិទ្យាស្ថានអន្ដរជាតិ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo បាននិយាយថា «ទោះបីជាមានការព្រមានម្តងហើយម្តងទៀត រួមទាំងការដាក់ទណ្ឌកម្មរបស់អាមេរិកក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តការប្រឹងប្រែង នៅក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ខណ:ដែលក្រុងសេអ៊ូល អះអាងថា មិនអាចទទួលយកបានទ្បើង ចំពោះកូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរនោះ។

ដោយលោក Song បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តឆ្លើយតបយ៉ាងខ្លាំង ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង ជាមួយនឹងវិធានការដូចជា ការដាក់ទណ្ឌកម្ម និងការចរចា ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់