ព័ត៌មានបច្ចេកវិទ្យា

BMW គ្រោងសាងសង់រោងចក្រនៅម៉ិចស៊ិកូផលិតរថយន្តធុនតូច

បច្ចេកវិទ្យាៈ ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាស​ឲ្យដឹងថា នឹងចាប់ផ្តើម​សាងសង់រោងចក្រថ្មី របស់ខ្លួននៅ San Luis Potosí ក្នុងប្រទេស​ម៉ិចស៊ិកូ។​ នេះបើយោងតាម autoguide ចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៦​។

សម្រាប់រោងចក្រថ្មីរបស់ BMW នឹងត្រូវផលិតរថន្ត ៣​ស៊េរី ប្រភេទ​ធុនតូច ដោយការផលិតនេះ គឺ​ចាប់ផ្តើម​នៅឆ្នាំ ២០១៩​។​

រោងចក្រ​ផលិតរថយន្ត​ BMW នឹងចាយទុន​​ ១ពាន់លាន ដុល្លារ​ដុល្លារ​អាម៉េរិក ដោយ​ផលិត​រថយន្ត​ចំនួន ១៥០០០ គ្រឿង​ក្នុងមួយឆ្នាំ​ នឹង​ធ្វើឲ្យមនុស្ស ១៥០០ នាក់មានការងារធ្វើ៕

មតិយោបល់