ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសស្រីលង្កាចាប់ខ្លួនជនបរទេស ២០នាក់ ពីបទរំលោភលើបទប្បញ្ញត្តិទិដ្ឋាការ

ស្រីលង្កា: ប៉ូលិសប្រទេសស្រីលង្កាបានចាប់ខ្លួនជនបរទេសចំនួន ២០នាក់ ដែលបានរំលោភបទប្បញ្ញត្តិទិដ្ឋាការក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។

អង្គភាពប្រព័ន្ធផ្សព្វផ្សាយប៉ូលិសបាននិយាយថា ជនជាតិបង់ក្លាដេសចំនួន ១៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងក្រុង Panadura ហើយនិងនៅខាងក្រៅរដ្ឋធានីកូឡុំបូនៅពេលដែលពួកគេមិនមានទិដ្ឋាការត្រឹមត្រូវ។ ជនជាតិបង់ក្លាដេសត្រូវបានចាប់ខ្លួន បន្ទាប់ទទួលបានព័ត៌មានតាមរយ:ប៉ូលិសនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ។

អង្គភាពប្រព័ន្ធផ្សព្វផ្សាយប៉ូលិសបានបន្តនិយាយថា ជនជាតិបង់ក្លាដេសត្រូវបានគេបញ្ជូនត្រឡប់ទៅវិញរហូតដល់ថ្ងៃទី៣០ ខែមិថុនា។

ដោយឡែកពីគ្នា មានភ្ញៀវទេសចរឥណ្ឌាបួននាក់ត្រូវបានចាប់ខ្លួនផងដែរសម្រាប់ការរំលោភលើបទប្បញ្ញត្តិទិដ្ឋាការក្នុងស្រុក។

ប៉ូលិសបាននិយាយថា ជនជាតិឥណ្ឌាបួននាក់ត្រូវបានចាប់ខ្លួននៅក្នុងស្រុក Kalpitiya នៅភាគពាយ័ព្យប្រទេសស្រីលង្កា តាមរយ:អង្គភាពកងទ័ពជើងទឹកនិងអង្គភាពប៉ូលិស។

ភ្ញៀវទេសចរបួននាក់នេះ បានលក់ដូរទំនិញផ្សេងៗនៅតាមទីសាធារណ:នៅក្នុងស្រុក Kalpitiya នៅពេលដែលពួកគេត្រូវបានចាប់ខ្លួន។ បើតាមការបញ្ជាក់របស់ប៉ូលិសឥណ្ឌាទាំងបួននាក់ ខាងលើនេះ គឺ មកពីរដ្ឋ Tamil Nadu ភាគខាងត្បូង ប្រទេសឥណ្ឌា។

សូមបញ្ជាក់ថា ច្បាប់ទិដ្ឋាការនៅក្នុងប្រទេសស្រីលង្កា គឺទប់ស្កាត់ភ្ញៀវទេសចរមិនឲ្យចូលរួមក្នុងសកម្មភាពអាជីវកម្មបានឡើយ ខណ:ពេលដែលពួកគេកំពុងតែដើរលេងកម្សាន្ត៕

53ad67e858b98

មតិយោបល់