ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ច័ន្ទសីហា សម្ញែងហាងថ្មីអស់ជាង៣ម៉ឺន ថាគ្មានចំណែកគូដណ្ដឹង

នៅថ្ងៃត្រង់ថ្ងៃទី៩ កុម្ភៈ តារាសម្ដែងកញ្ញា លី ច័ន្ទសីហា បានធ្វើពិធីបើកហាងថ្មីយ៉ាងហ៊ឹកហ៊ាក់នៅម្ដុំឡានទឹកមេភ្លើង បន្ទាប់ពីនាងត្រូវគេដឹងថាមានហាងសម្អាងការមួយរួចហើយ និងទើបទិញផ្ទះមួយល្វែងថ្មីៗ។ នាងបដិសេធទាំងស្រុងថាបុរសគូដណ្ដឹងដែលជាមន្ត្រីយោធាមិនបានរួមចំណែកជួយលុយកាក់នាង អោយបើកហាងថ្មី ដែលចាយអស់ជាង៣ម៉ឺនដុល្លារនាពេលនេះទេ។

ឆ្លើយតបនឹងសួរថាផ្ទះទិញថ្មីផង និងបើកហាងថ្មីផង តើបុរសជាគូស្នេហ៍ជួយលុយប៉ុន្មានម៉ឺន កញ្ញាលី ច័ន្ទសីហា បានអះអាងថា អត់មានចំណែករបស់អនាគតស្វាមីចូលរួមនោះទេ គឺលុយទាំងទិញផ្ទះ និងបើកហាងជាលុយរបស់នាង និងឪពុកសុទ្ធសាធ។

នាងថាខ្លួនខំសន្សំលុយយូរហើយ ទើបមានផ្ទះមួយ និងមានហាងថ្មីនេះមួយទៀត ដែលនាងចង់បានមុនថ្ងៃរៀបការ។ នាងនៅតែអះអាងថាមិនចង់ពឹងពាក់គ្រួសារខាងប្ដី ទើបនាងប្រឹងប្រែងទិញផ្ទះផង និងបើកហាងកាបូបមួយទៀតផង ដោយមិនបានយកចំណែកលុយកាក់ពីគូដណ្ដឹង។

យ៉ាងណាមិញ នាងថាបុរសអនាគតស្វាមី ក៏មានបំណងជួយនាងផងដែរ ប៉ុន្តែមកពីនាងមិនចង់រំខាន និងមិនចង់មានពាក្យថាមិនទាន់រៀបការផងស្រវាលុយកាក់ប្រុសស្នេហ៍ទិញផ្ទះ និងបើកហាងថ្មី ទើបនាងសុខចិត្តអត់ពឹង។ នាងចង់បានភាពរឹងមាំមុនពេលរៀបការ ដោយថាហាងដែលទើបបើកថ្មី ក្រៅពីលក់កាបូប ស្បែកជើង និងគ្រឿងអលង្ការ ក៏ដាក់សម្អាងការផងដែរទើបចំណាយអស់ដល់ជាង៣ម៉ឺនដុល្លារ ដែលប្រាក់ទាំងអស់គឺជារបស់នាង មិនមានចំណែកគូដណ្ដឹង។
ខាងក្រោមនេះទិដ្ឋភាពបើកហាងថ្មីរបស់នាង ដែលទើបបញ្ចប់ដែលកាលពីថ្ងៃទី៩ កុម្ភៈ៖

មតិយោបល់