ឥណ្ឌាៈតាមប្រភពពីមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៥នាក់ត្រូវបានសម្លាប់ និង៣នាក់ទៀតរងរបួស នៅមក្នុងការបុកដង្កិចក្បាល់គ្នារវាង រថយន្តដឺកទំនិញកំពុងធ្វើដំណើរយ៉ាងលឿន និង រថយន្តហ្សីបមួយ នៅថ្ងៃសុក្រក្នុងរដ្ឋប្រទេសឥណ្ឌា។
គ្រោះថ្នាក់នេះបានកើតឡើងនៅេពេលល្ងាចថ្ងៃសុក ក្នុងស្រុក Dhule ប្រហែល ៣២៣ គីឡូម៉ែត្រភាគឦសាននៃទីក្រុងបុមបៃជារដ្ឋធានីនៃរដ្ឋ Maharashtra នេះ។
ប្រភពពីមន្ត្រីបានឲ្យដឹងថា៖ “ ល្ងាចនេះ រថយន្ដផ្ទុកទំនិញមួយបានបុកជាមួយរថយន្តហ្សីប នៅលើផ្លូវ Nagpur Nagpur Surat highway ក្នុងស្រុក Dhule បង្ករឲ្យមនុស្ស ១៥នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះថ្នាក់នេះ”។អ្នកស្លាប់ទាំងនោះ មានបុរស ៦នាក់ និង ស្ត្រី ៩នាក់ ។
មន្ត្រីបាននិយាយថាអ្នករងរបួសត្រូវបានគេយកចេញទៅមន្ទីរពេទ្យស្រុកដែលនៅជិតបំផុត ជាកន្លែងដែលស្ថានភាពរបស់ពួកគេស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
របាយការណ៍បានឱ្យដឹងថា រថយន្តហ្សីប ដឹកអ្នកដំណើរត្រូវកំទេច នៅក្រោមទម្ងន់នៃរថយន្តផ្ទុកទំនិញ ហើយក្រុមសង្គ្រោះបានទៅយកសពពីរថយន្តខ្ទិចខ្ទីនោះយ៉ាងលំបាក។
គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ ជារឿងធម្មតានៅប្រទេសឥណ្ឌា ហើយជាញឹកញាប់ បណ្តាលមកពីការផ្ទុកលើសចំណុះ ស្ថានភាពផ្លូវអាក្រក់ និងការបើកបរមិនប្រយ័ត្នប្រយែង ….។
របាយការណ៍ថ្មីបំផុតមួយចេញផ្សាយដោយក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌាបាននិយាយថា
កាលពីឆ្នាំមុន មនុស្ស ១៤៦១៣៣នាក់បានស្លាប់និង ៥០០ ២៧៩នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន៥០១,៤២៣លើក នៅទូទាំងប្រទេសឥណ្ឌាល។ទន្ទឹមនឹងនេះដែរបើតាមរបាយការណ៍សុវត្ថិភាពចរាចរណ៍សកលឆ្នាំ២០១៥ ចេញផ្សាយដោយអង្គការសុខភាពពិភពលោកកាលពីឆ្នាំមុន ថាប្រទេសឥណ្ឌាមានចំនួនមនុស្សជាង ២០០០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕
មតិយោបល់