ថ្វីបើកាហ្វេផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកមិនគួរទទួលនៅពេលព្រឹកទាំងមិនទាន់ញ៉ាំអីនោះទេ។
ដំបូងអ្នកត្រូវដឹងថា ការទទួលទានកាហ្វេខ្មៅមួយពែងទាំងពោះទទេនៅពេលព្រឹក ចំនួនទឹកអាស៊ីត hydrochloric នៅក្នុងបំពង់រំលាយអាហារនឹងកើនឡើង។ អាស៊ីត hydrochloric ធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហាររបស់ក្រពះ ជាពិសេសលំបាកក្នុងការរំលាយជាតិប្រូតេអ៊ីនតែម្តង។ ប្រសិនបើប្រូតេអ៊ីនមិនបានបំបែក ហើយមានកាន់តែច្រើន អ្នកច្បាស់ជាមានអាការៈហើមពោះ, រលាកពោះវៀន និងកើតមានជំងឺមហារីកពោះវៀនធំ។
នេះជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រជាច្រើនបានព្រមានថា អ្នកមិនគួរទទួលទានកាហ្វេនៅពេលព្រឹកទាំងពោះទទេនោះទេ ព្រោះវាអាចបង្កើនកម្រិតជាតិអាស៊ីតនៅក្នុងក្រពះ ដែលបណ្តោលឲ្យក្អួត និងហើមពោះ…។
ដូចដែលបានបង្ហាញជូនខាងលើ ការទទួលទានកាហ្វេទាំងពោះទទេនៅពេលព្រឹកព្រលឹមពិតជាមិនល្អសម្រាប់សុខភាពឡើយ។ ប៉ុន្តែប្រសិនបើអ្នកនៅតែចង់យកកាហ្វេធ្វើជាអាហារពេលព្រឹក អ្នកគួរតែបន្ថែមទឹកដោះគោចូលខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗ៕
មតិយោបល់