វៀតណាម: ធនាគារពិភពលោក (WB) នឹងជួយវៀតណាមពង្រឹងបម្រែបម្រួលអាកាសធាតុរបស់ខ្លួននិងរបៀបវារៈកំណើនបៃតងជាមួយនឹងទឹកប្រាក់ ៩០លានដុល្លារអាមេរិក។ ហើយឥណទាននេះសម្រាប់ការធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។
ធនាគារពិភពលោកបានបន្ថែមថា នេះគឺជាលើកដំបូងហើយ សម្រាប់ឥណទានចំនួនបីដែលនឹងគាំទ្រដល់ការបម្រែបម្រួលអាកាសធាតុនិងសកម្មភាពគោលនយោបាយកំណើនបៃតងនៅក្នុងប្រទេសវៀតណាម។
វានឹងផ្តល់មូលនិធិសម្រាប់ការអនុវត្តគោលនយោបាយដើម្បីកែលម្អការកសាងផែនការនៅតាមតំបន់ឆ្នេរនិងការរួមបញ្ចូលគ្នាការគ្រប់គ្រងការវិនិយោគសាធារណៈទាក់ទងទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងកំណើនបៃតងការពារធនធានទឹកនិងប្រសិទ្ធិភាពការប្រើប្រាស់ទឹកកាន់តែច្រើន ព្រមទាំងការអភិវឌ្ឍនៅតាមតំបន់ឆ្នេរព្រៃ។
លើសពីនេះទៀត ការផ្តល់មូលនិធិគាំទ្រផងដែរនូវគោលនយោបាយក្នុងការដឹកជញ្ជូននិងការផលិតកម្មឧស្សាហកម្មជាមួយនឹងគោលបំណង ដើម្បីលើកកម្ពស់គុណភាពផ្លូវអាកាស ព្រមទាំងការប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញដែលនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នេះបើយោងតាមធនាគារពិភពលោក។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងតំបន់ក្នុងប្រទេសវៀតណាមជាច្រើនកន្លែង ដោយសារគ្រោះរាំងស្ងួត បានធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងចំនួន ២៨៨.៣០០គ្រួសារ, ប៉ះពាល់ទិន្នផលស្រូវ ២៤៩.៩០០ហិចតា, ប៉ះពាល់ដំណាំបន្លែ ១៩.០០០ហិចតា, ប៉ះពាល់ដំណាំហូបផ្លែ ៣០.៥០០ហិចតា, ប៉ះពាល់ឧស្សហកម្មដើមឈើ ១៤៩.៧០០ហិចតា និងប៉ះពាល់ជលកសិកម្ម ៦.៩០០ហិចតា។
សូមបញ្ជាក់ថា ការខូចខាតសរុបត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រមាណ ១៥,២លានលានដុង (ជាង ៦៨១,៦លានដុល្លារសហរដ្ឋអាមេរិក) នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម៕
មតិយោបល់