ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងទ័ពអ៊ីរ៉ាក់ដណ្តើមយកក្រុង Falluja ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម

អ៊ីរ៉ាក់: កងទ័ពអ៊ីរ៉ាក់បាននិយាយថា ខ្លួនបានរឹបអូសយកបានបន្ទាយចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាមដែលបច្ចុប្បន្នគេហៅថា ទីក្រុង Falluja។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៧ មិថុនានេះ។

ប្រធានកងកម្លាំងប្រឆាំងភេរវកម្មនៅក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ Lt Gen Abdul-Wahad al-Saadi បាននិយាយថា កងទ័ពរបស់ខ្លួន បានចូលសង្កាត់ក្រុងកូឡាននៅភាគពាយ័ព្យដែលជាតំបន់ចុងក្រោយដែលស្ថិតនៅក្រោមការគ្រប់គ្រងក្រុមរដ្ឋអ៊ីស្លាម។

លោកបាននិយាយថា ទីក្រុងនេះគឺ រំដោះយ៉ាងពេញលេញ។ ហើយត្រូវបានរឹបអូសពីគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមនៅទីក្រុងនេះ នៅក្នុងខែមករា ឆ្នាំ២០១៤។ កាលពីដើមខែនេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានសាទរចំពោះការរំដោះទីក្រុងនេះ បន្ទាប់ពីកងទ័ពបានលើក ទង់ជ័យអ៊ីរ៉ាក់នៅលើអគារក្រុមប្រឹក្សាទីក្រុង។ ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ១៨០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនេះ ក្នុងការ ដណ្តើមក្រុង Falluja មកវិញ៕

_90097978_mediaitem90097977

មតិយោបល់