មីយ៉ាន់ម៉ា: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Lion Air (TLA) កាន់តែច្រើនឡើង កំពុងគ្រោងហោះហើររវាងទីក្រុងបាងកកនិងទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី២២ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនានេះ។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបគឺមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុម Lion Air របស់ឥណ្ឌូនេស៊ី ដែលបានចុះបញ្ជីនៅ ប្រទេសថៃ។
រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោក Darsito Hendrosepputro នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន TLA បាននិយាយថា ក្រុមហ៊ុន TLA នឹងប្រតិបត្តិការចំនួនពីរដងជារៀងរាល់ថ្ងៃចាប់ពីទីក្រុងបាងកកទៅកាន់ទីក្រុងយ៉ាំងហ្គោន ផ្តល់ជូនដោយឥតគិតថ្លៃចំពោះការដាក់ឥវ៉ាន់ចំនួន ៣០គីឡូក្រាម និងឥតគិតថ្លៃចំពោះឧបករណ៍កីឡា ១៥គីឡូក្រាម សម្រាប់អ្នកដំណើរ។
បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួនប្រាំហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា រួមមានក្រុមហ៊ុន Thai Airways, Thai Smile, Bangkok Airways, NOK Air និងក្រុមហ៊ុន Air Asia។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ឥឡូវនេះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៥ ហោះមកកាន់មីយ៉ាន់ម៉ា ក្នុងការបន្ថែមទៅក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១០៕
មតិយោបល់