ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឡានទឹកពិបាកអន្តរាគមន៍ ខណៈអំណាចអគ្គីកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅត្នោតជ្រុំ (វីដេអូ)

ភ្នំពេញ: ទោះបីរថយន្តពន្លត់អគ្គិភ័យជាច្រើន កំពុងបញ្ឈរជើងត្រៀបត្រា ដើម្បីរង់ចាំបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅយ៉ាងណាក៏ដោយ ក៏ការអន្តរាគមន៍ហាក់មិនសូវបានពេញលេញនោះទេ ពោល គឺសមត្ថកិច្ចពិបាកក្នុងការអន្តរាគមន៍ពន្លត់ ដោយសារតែតំបន់នោះ ផ្លូវមានសភាពតូចចង្អៀត។

ប្រមាណជាងកន្លះម៉ោងមុន មានសេចក្ដីរាយការណ៍មកថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងធ្វើអំពីឈើនៅចំណុចភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គិតត្រឹមម៉ោង២៖៥០នាទី រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានប្រាប់ Post News ថា ប្រមាណជា២០នាទីហើយ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជិត១០ខ្នង នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន។

លោកអភិបាលរង ដែលដឹកនាំប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពេលនេះ បានបន្តថា តំបន់ដែលអគ្គិភ័យកំពុងឆាបឆេះនេះ ជាតំបន់ពិបាកក្នុងការអន្តរាគមន៍ ដោយសារតែផ្ទះតូចៗជាប់គ្នា និងស្ថានភាពផ្លូវតូចចង្អៀត ហើយខណ:ពេលនេះកម្លាំងអំណាចអគ្គិភ័យកំពុងនៅតែឆាបឆេះ គ្រាដែលរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង កំពុងអន្តរាគមន៍ជួយពន្លត់៕

មតិយោបល់