កំពង់ចាមៈ អគ្គិសនីកំពង់ចាម បានប្រកាសពីការផ្អាកការផ្គត់ផ្គង់ចរន្តរបស់អគ្គិសនីកំពង់ចាម សាខាពញាក្រែក ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច នៅថ្ងៃអាទិត្យ ទី៣ ខែកក្ដដា ឆ្នាំ២០១៦ខាងមុខ ដើម្បីឲ្យអគ្គិសនីវៀតណាម ធ្វើការជួសជុលកែលម្អប្រព័ន្ធខ្សែបណ្ដាញអគ្គិសនីនៅប្រទេសវៀតណាម។
គួរបញ្ជាក់ថា អគ្គិសនីកំពង់ចាម សាខាពញាក្រែក នឹងផ្ទេរចរន្តអគ្គិសនីពីប្រទេសវៀតណាម ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមស្ថានការណ៍ជាក់ស្ដែងនៅពេលការងារបញ្ចប់ ដែលវៀតណាម ភ្ជាប់ភ្លើងឲ្យប្រើវិញ៕
មតិយោបល់