កូរ៉េៈ តាមរបាយការណ៍ថ្មីមួយ របស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រព័ន្ធការពារ THAAD ប្រឆាំងមីស៊ីលរបស់អាមេរិក ដែលត្រូវបានដាក់ពង្រាយ នៅប្រទេសកូរ៉េខាងត្បូង បានជំរុញឲ្យក្រុងព្យុងយ៉ាង បង្កើតមីស៊ីលឆ្លងទ្វីបថ្មី ជាមួយនឹងគោលបំណងចង់ឲ្យសមត្ថភាពប្រព័ន្ធស្ទាក់ចាប់មីស៊ីលនេះ លែងមានអនុភាពតទៅទៀត។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។
ទីភ្នាក់ងារស្រាវជ្រាវសភាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបង្កើតមីស៊ីល ដែលនឹងធ្វើឲ្យប្រព័ន្ធ THAAD មិនអាចស្កាត់ចាប់ ឬរារាំងមីស៊ីលបានទ្បើយ។ មីស៊ីលផ្លោងថ្មីទាំងនេះ នឹងបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ អាចបាញ់ហោះចូលទៅក្នុងបរិយាកាសរបស់ផែនដី ដែលមានល្បឿនលឿន និងសក្តានុពលខ្លាំងជាងមុន ដើម្បីធ្វើការវាយប្រហារពួកគេ។
ប្រភពដដែល បាននិយាយថា ការបង្កើតមីស៊ីលថ្មីរបស់កូរ៉េខាងជើង នឹងមានសក្ដានុពលអាចគំរាមកំហែង ព្រមទាំងបង្កផលវិបាកដល់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលរបស់អាមេរិក។
សូមជំរាបថា តាមរយៈសកម្មភាពរបស់កូរ៉េខាងជើង ដែលតែងតែបង្ហាញពីសមត្ថភាពវាយប្រហាររបស់ខ្លួន ដោយការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់ បានសបញ្ជាក់ឲ្យឃើញថា វាជាការគំរាមកំហែងយ៉ាងច្បាស់ សម្រាប់ប្រព័ន្ធការពារ THAAD ប្រឆាំងមីស៊ីលនេះ៕
មតិយោបល់