អ៊ីតាលី: នៅទីបំផុត កងទ័ពជើងទឹកអ៊ីតាលីបាននិយាយថា ខ្លួនបានរកឃើញទូកចំណាកស្រុកដែលបានលិចនៅក្បែរកោះស៊ីស៊ីលី កាលពីឆ្នាំមុន ដោយមានមនុស្សប្រមាណជាង ៧០០នាក់នៅលើនោះ ហើយវាជាសោកនាដកម្មដ៏អាក្រក់មួយដែលគេស្គាល់ថា វិបត្តិចំណាកស្រុកឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។
កងទ័ពជើងទឹកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ខ្លួនបានស្រង់លើកទូកឡើងឆ្ពោះទៅផ្ទៃទឹក ដែលមានជម្រៅ ៣៧០ម៉ែត្រ។
ទូកដែលលិចនេះត្រូវបានរក្សាទុកនៅក្នុងរចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ការធ្វើដំណើរត្រឡប់ទៅដីគោកជាកន្លែងដែលអ្នកជំនាញកោសល្យវិច្ច័យ នឹងចាប់ផ្តើមការព្យាយាមដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។
កងទ័ពជើងទឹកបាននិយាយថា នឹងធ្វើសន្និសិទកាសែតមួយដើម្បីពន្យល់អំពីសេចក្ដីលម្អិតនៃប្រតិបត្តិការនេះត្រូវបានកំណត់ពេលសម្រាប់ថ្ងៃព្រហស្បតិ៍ស្អែកនេះ៕

មតិយោបល់