ចិន: ប្រទេសចិនបានបើកដំណើរការបាញ់បង្ហោះផ្កាយរណបស៊េរី Shijian-16 ជាលើកទីពីរ របស់ខ្លួននៅថ្ងៃពុធនេះ ប្រកបដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។
ផ្កាយរណបនេះត្រូវបានធ្វើឡើងដោយគ្រាប់រ៉ុក្កែត Long March-4B និងបានចុះថតនៅម៉ោង ១១និង២១នាទីព្រឹក ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជូក្វាន នៅភាគពាយ័ព្យនៅភាគពាយ័ព្យចិន។
នៅថ្ងៃពុធនេះការបាញ់គ្រាប់រ៉ុក្កែត Long March នេះជាលើកទី ២៣១ហើយ។ ដោយឡែក ផ្កាយរណប Shijian-16 ត្រូវបានបាញ់ជាលើកដំបូង នៅក្នុងខែតុលា ឆ្នាំ២០១៣៕

មតិយោបល់