តួកគី: ប្រទេសតួកគីបានប្រកាសនៅថ្ងៃពុធនេះថា ជាថ្ងៃនៃការកាន់មរណទុក្ខជាតិ បន្ទាប់ពីការវាយប្រហារបានសម្លាប់ មនុស្សនិងរងរបួសជាច្រើននាក់ នៅឯព្រលានយន្តហោះ ទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ នៅយប់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។
គណៈរដ្ឋមន្រ្តីតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង់ជាតិប្រទេសតួកគីនឹងត្រូវបានទម្លាក់ចុះនៅពាក់កណ្ដាលដងទង់នៅទូទាំង ប្រទេស។
យ៉ាងហោចណាស់មនុស្ស ៤១នាក់ត្រូវបានស្លាប់និងជាង២៣៩នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះនៅព្រលានយន្តហោះ Ataturk ដែលបាន វាយប្រហារកាលពីថ្ងៃអង្គារ៍។
សូមបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅប្រទេសតួកគីមានសភាពធ្ងន់ធ្ងរជាងមួយឆ្នាំកន្លងមកនេះ។ ទីក្រុងរដ្ឋធានីអង់ការ៉ាដែលជាទីក្រុងមានប្រជាជនច្រើនបំផុតរបស់ទីក្រុងអ៊ីស្តង់ប៊ុលនិងអ្នកមួយចំនួនផ្សេងទៀតត្រូវបានទទួលរងគ្រោះដោយការវាយប្រហារបំផ្ទុះគ្រាប់បែកផងដែរ៕

មតិយោបល់