ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ ៤នាក់ រងរបួសម្នាក់ នៅក្នុងការបាញ់ប្រហារនៅរដ្ឋតិចសាស់

អាមេរិកៈ មនុស្សបួននាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសកាលពី​ថ្ងៃសៅរ៍នៅក្នុងការបាញ់ប្រហារនៅក្រុង Bastrop នៅក្នុងផ្នែកកណ្តាលនៃ​រដ្ឋតិចសាស់​ សហរដ្ឋអាមេរិកមួយ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៤ខែកក្កដា នេះ។

បើយោងតាម ទូរទស្សន៍ ABC ប៉ុស្តិ៍លេខ១៣ ( ABC13 TV) ការបាញ់ប្រហារនេះបានកើតឡើងក្រោយ ម៉ោង ០៦ៈ០០ ល្ងាច (2300 GMT +) បន្តិច ហើយជនសង្ស័យបានស្លាប់។ កុមារម្នាក់មានរបួសស្រាល​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អ្នកនាំពាក្យប៉ូលិសម្នាក់បាននិយាយថា នៅបរិវេណផ្ទះល្វែងដែលជាកន្លែង នៃការបាញ់ប្រហារនេះ បានកើតឡើង គឺឥឡូវគឺមានសុវត្ថិភាពហើយ ប៉ុន្តែនាងមិនបានផ្តល់លម្អិតអំពី ការបាញ់ប្រហារឬការជម្រុញឲ្យមានការបាញ់ប្រហារនេះទេ។

សូមបញ្ជាក់ថា Bastrop ជាក្រុងដែលមានប្រជាជនប្រហែល៧,៥០០នាក់ មានទីតាំងស្ថិតនៅចម្ងាយ ៥៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃក្រុង Austinដែលជាទីក្រុងរដ្ឋធានីនៃរដ្ឋតិចសាស់៕

មតិយោបល់