បង់ក្លាដេស: បើតាមប្រភពប៉ូលិសបានអះអាងឱ្យដឹងថា មានមនុស្សចំនួន ៦នាក់ដែលមិនស្គាល់អត្តសញ្ញាណបានសម្រុកចូលភោជនីយដ្ឋានហាងនំបុ័ង ដែលជាកន្លែងសម្រាប់ជនបរទេសតែងតែទៅបរិភោគអាហារនៅទីនោះ នៅម៉ោងប្រហែល ៩និង២០នាទីយប់។
ប៉ូលិសបានបាញ់គ្នាជាមួយក្រុមឧក្រិដ្ឋជននៅជិតស្ថានទូតរបស់រដ្ឋធានីដាកា ប្រទេសបង់ក្លាដេស កាលពីយប់ថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។
ក្រុមប៉ូលិសជាច្រើននាក់ បានព័ទ្ធជុំវិញភោជនីយដ្ឋាននេះដែលក្រុមខ្មាន់កាំភ្លើងបានធ្វើការបាញ់តដៃជាមួយប៉ូលិសអស់រយៈពេលប្រហែល ១ម៉ោងកន្លះ។ មិនមានអ្នកស្លាប់និងរបួសត្រូវបានគេរាយការណ៍ឲ្យដឹងនៅឡើយទេ រហូតមកទល់ពេលនេះ៕
មតិយោបល់