ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីបារាំងលោក Michel Rocard ស្លាប់នៅអាយុ ៨៥ ឆ្នាំ

បារាំងៈ បើតាមអាជ្ញាធរបានឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តីសង្គមនិយមរបស់ប្រទេសបារាំង លោក Michel Rocard បានស្លាប់កាលពីថ្ងៃសៅរ៍ នៅអាយុ ៨៥ឆ្នាំ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។

លោក Rocard បានបម្រើការ ជានាយករដ្ឋមន្រ្តីបារាំងចាប់តាំងពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩១ ក្រោមអធិបតីភាពរបស់លោក Francois Mitterrand។ គាត់ត្រូវបានជាលេខាទីមួយ នៃបក្សសង្គមនិយមនៅរយៈពេលដ៏ខ្លី កាលពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៥ ។

លោកប្រធានាធិបតីបារាំង Francois Hollande បានសម្ដែងការរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់លោក Rocard ដោយបានហៅគាត់ថា “ជាបុគ្គលដ៏អស្ចារ្យបំផុត នៃសាធារណរដ្ឋ»។

លោក Michel Rocard ជាបុគ្គលសម្រេចក្ដីសុបិន ដែលកំណែទម្រង់ចលនារួបរួម ដោយចលនាគំនិតនេះ ជាជោគវាសនានៃភពផែនដី និងមនុស្ស នេះបើតាមលោក Hollande បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ។

លោក Hollande បាននិយាយថា “Mich Rocard មានទស្សនៈខ្លាំង ចំពោះការទទួលខុសនយោបាយ។

នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានហៅលោក Rocard ថា «អ្នកប្រយុទ្ធប្រឆាំងនឹង របបអាណនិគម ជាពលរដ្ឋដ៏អស្ចារ្យម្នាក់ក្នុងពិភពលោក និងជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ការប្រយុទ្ធប្រឆាំង នឹងការឡើងកំដៅផែនដី»៕

មតិយោបល់