ក្រុមមន្ត្រីបាននិយាយ ថ្ងៃអាទិត្យថា ប៉ាគីស្ថានៈយ៉ាងហោចណាស់មនុស្ស៣០នាក់បានស្លាប់និងរងរបួសជាច្រើននាក់ទៀត នៅពេលព្រះវិហារអ៊ីស្លាម និងផ្ទះជាច្រើនត្រូវបានទឹកហូរនាំទៅ ដោយគ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថានភាគពាយ័ព្យស្រុកជីត្រាល់។
អភិបាលក្រុងស្រុកជីត្រាល់ លោក Maghfirat Hussain បាននិយាយថា វិហារអ៊ីស្លាមមួយ និងផ្ទះ៣០ខ្នងត្រូវបានទឹកហូរនាំទៅក្នុងទឹកជំនន់មួយ នៅភូមិ Urshoon នៃស្រុកជីត្រាល់ ខេត្ត Khyber Pakhtunkhwa ភាគពាយព្យនៃប្រទេស។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃសៅរ៍នៅពេលដែលមនុស្ស បានកំពុង អធិស្ឋានថ្ងៃបុណ្យរ៉ាម៉ាដាន ក្នុងវិហារអ៊ីស្លាម ដែលត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងការវាយប្រហារដោយទឹកជំនន់បណ្តាលមកលំហូរពីការទន្លេជីត្រាល់។
យោងតាមព័ត៌មានរបស់ ទូរទស្សន៍ឆានែលអិចប្រេសអ៊ូឌូ(Urdu TV channel Express) បានឱ្យដឹងថា មនុស្ស៣៥ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកនៃការដួលរលំផ្ទះ និង៣១នាក់បានបាត់ខ្លួនក្នុងទឹកជំនន់នៅភូមិដែលមានទីតាំងស្ថិតនៅជិតព្រំដែនប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន។
កងទ័ព, ទាហ៊ានប៉ារ៉ា និងក្រុមសង្គ្រោះពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (P.D.M.A. ) ត្រូវបានចូលរួមក្នុងប្រតិបត្ដិការជួយសង្គ្រោះ។
លោកអភិបាលក្រុងបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះត្រូវបានប្រឈមមុខនឹងបញ្ហា ដោយសារការភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារស្រុកនេះតាំងពីយប់៕
មតិយោបល់