ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជម្លោះស៊ីរី៖ អាមេរិកចោទរុស្ស៊ីថា ព្រៃផ្សៃជុំវិញការទម្លាក់គ្រាប់បែក នៅទីក្រុងអាឡេប៉ូ

អាមេរិក: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់ប្រទេសរុស្ស៊ីថា ព្រៃផ្សៃជុំវិញការទម្លាក់គ្រាប់បែក នៅទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Samantha Power បាននិយាយប្រាប់ក្រុមប្រឹក្សាថា ប្រទេសរុស្ស៊ីបានកុហកទាំងស្រុងអំពីការប្រព្រឹត្ដរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី។

ការលើកទ្បើងរបស់លោកស្រីបែបនេះ ចំពេលដែលប្រទេសរុស្ស៊ីនិយាយថា កងទ័ពស៊ីរីកំពុងព្យាយាមកម្ចាត់ ពួកភេវរករឲ្យអស់ចេញពីទីក្រុងអាទ្បេប៉ូ ខណ:ដែលប្រជាជនក្នុងតំបន់ កំពុងប្រឈមផលប៉ះពាល់យ៉ាងខ្លាំង និងស្របពេលដែលកងយោធានៃរដ្ឋាភិបាលស៊ីរីគាំទ្រ ដោយប្រទេសរុស្សី បានបង្កើនការវាយលុកប្រឆាំងនឹងតំបន់កាន់កាប់ដោយពួកឧទ្ទាមនៅក្នុងក្រុងអាទ្បេប៉ូ។

គួរបញ្ជាក់ដែរថា ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាប្រឆាំងនឹងតំបន់កាន់កាប់ដោយពួកឧទ្ទាមនៅក្នុងក្រុង Aleppo បានធ្វើឲ្យមនុស្ស១.៧៥លាននាក់គ្មានទឹកម៉ាស៊ីនប្រើប្រាស់ទេ ក្នុងពេលតែប៉ុន្មានថ្ងៃនៅក្នុងការឡោមព័ទ្ធខ្លាំងមួយនៃសង្គ្រាមនេះ៕

us-accuses-russia-of-barbarism%e1%9f%a1%e1%9f%a2

us-accuses-russia-of-barbarism

us-accuses-russia-of-barbarism%e1%9f%a1

មតិយោបល់