(ព្រុចសែល)៖ ប៉ូលិស បែលហ្ស៊ិក បានចាប់ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងអំពើភេរវកម្មដោយពួក រដ្ឋអ៊ីស្លាម ISIS ទៅលើទីក្រុងព្រុចសែល និង ប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ និង ខែមីនាឆ្នាំ ២០១៦នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
បើសម្តីរបស់មន្ត្រីប៉ូលិស បែលហ្ស៊ិក បន្ទាប់ពីប្រតិបត្តិការ កាលពីថ្ងៃសុក្រនោះ ឲ្យដឹងថា ក្រុមភេរវករ នៅក្នុងប្រទេសបារាំង និង បែលហ្ស៊ិកទាំងនេះ បានទទួលបញ្ជាឲ្យរៀបចំប្រតិបត្តិការវាយប្រហារ ពីសំណាក់មេបញ្ជាការពួកគេ ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។
ក្នុងចំណោមជនសង្ស័យដែលប៉ូលិសចាប់ខ្លួនបានមានម្នាក់ឈ្មោះ Mohamed Abrini ដែលជនជាតិ បែលហ្ស៊ិកតែម្តង ត្រូវបានប៉ូលិសអះអាងថា ជននេះទំនងជាបានជួយរៀបចំការវាយប្រហារនៅទីក្រុង ប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបណ្តាលឲ្យមនុស្ស ១៣០នាក់ស្លាប់។
យ៉ាងណាក៏ដោយប្រតិបត្តិការតាមចាប់ខ្លួន ជនសង្ស័យទាំងអស់នៅមិនទាន់បញ្ចប់នៅឡើយទេ លុះត្រាណាតែសន្តិសុខក្នុងប្រទេសអឺរ៉ុបទាំងនេះត្រូវបានធានាទាំងស្រុង៕
មតិយោបល់