ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ទំនងជាមិនធ្វើទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង នៅឆ្នាំនេះទេ

កូរ៉េៈ បណ្ដាញទូរទស្សន៍កូរ៉េខាងត្បូង YTN បាននិយាយនៅថ្ងៃច័ន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមិនធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅអំទ្បុងពេលបីសប្តាហ៍ខាងមុខទៀតនោះទេ ដោយដំណឹងនេះ ត្រូវបានលើកឡើងពីមន្ត្រី មិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

យ៉ាងណាមិញមានការរំពឹងទុកថា តើលោក គីម អាចនឹងធ្វើដំណើរនៅទីក្រុងសេអ៊ូលមុនចុងឆ្នាំក្រោយដែរឬយ៉ាងណា បន្ទាប់ពីលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានយល់ព្រមធ្វើដំណើរទស្សនកិច្ច ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេ កាលពីខែកញ្ញាកន្លែងទៅ នៅទីក្រុងព្យុងយ៉ាង៕

មតិយោបល់