ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនបានពង្រឹងផ្នែកសន្តិសុខព្រលានយន្តហោះខេត្តហាងចូវ នៅកិច្ចប្រជុំកំពូលប្រទេស G20

ចិន: មន្ត្រីព្រលានយន្តហោះបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានពង្រឹងសន្តិសុខនៅព្រលានយន្តហោះអន្តរជាតិខេត្ត ហាងចូវ ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។

ស្ថានីយ៍ពិនិត្យចំនួន៨កន្លែង ត្រូវបានដំឡើងនៅក្នុងព្រលានយន្តហោះ ចាប់ពីខែកក្កដា ហើយរាល់ទំនិញនិងប្រជាជនទាំងអស់ ដែលចូលស្ថានីយត្រួតពិនិត្យត្រូវធ្វើតេស្តរកគ្រឿងផ្ទុះ។ អ្នកដំណើរទាំងអស់ត្រូវបានណែនាំឱ្យមកដល់មុនម៉ោងសម្រាប់ការធ្វើដំណើរចាកចេញ។

សូមជម្រាបថា ខេត្តហាងចូវគឺធ្វើម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលប្រទេស G20 គ្រោងសម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ៕

3 Participants_at_the_2015_G20_Summit_in_Turkey

មតិយោបល់