ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្រមានកាលពីថ្ងៃពុធអំពីបញ្ហាលេចឡើងនៃក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេស។
លោក Duterte បានធ្វើការព្រមានមួយនេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីវត្តមានរបស់ប្រជាជនអារ៉ាប់ “ស្បែកស” មើលទៅដូចជាប្រជាជនហ្វីលីពីននៅក្នុងភាគខាងត្បូងប្រទេស។
លោកថ្លែងនៅក្នុងសុន្ទរកថាមួយនៅមុខសមាជិកនៃកងទ័ពហ្វ៊ីលីពីននៅក្នុងខេត្ត Zamboanga del Sur ភាគខាងត្បូងជាច្រើននាក់ថា «ពួកគេជាអ្នកផ្សព្វផ្សាយសាសនានៅទីនេះ។ ពួកគេគ្មានប្រដាប់អាវុធ ប៉ុន្តែពួកគេត្រូវបានចូលទៅក្នុងការអប់រំ ទូន្មានប្រៀនប្រដៅ»។
«ខ្ញុំមើលឃើញបញ្ហានៅពេលខាងមុខ។ ខ្ញុំគិតថាពី៣ ទៅ៧ឆ្នាំទៀត យើងអាចមានបញ្ហានៃការបំពុលរបស់ពួកគេ»។
លោកបាននិយាយនៅមុនពេលគំនិតរបស់បងប្អូនមូស្លីម អាចនឹងត្រូវបាន “បង្ករបញ្ហាល្អកកករ” ដោយសារ ” ជាជំងឺរដ្ឋអ៊ីស្លាម ” រដ្ឋាភិបាលគួរតែចាត់វិធានការលើបញ្ហានេះ។
Duterte បន្ថែមថា « មានអ្វីមួយមិនប្រក្រតីក្នុងគំនិតរបស់ពួកគេ អំពីការសម្លាប់មនុស្សគឺ … ពួកគេដុតមនុស្សទាំងរស់ ដោយគ្មានហេតុផលទាំងអស់»។
គួររំឭកថា រដ្ឋបាលពីមុនបានបដិសេធវត្តមានរបស់ IS នៅក្នុងប្រទេសនេះ ខណៈពេលដែលភេរវកម្មក្រុម Abu Sayyaf បានចូលរួមនៅក្នុងការចាប់ជំរិតទម្រង់ខ្ពស់ និងការសម្លាប់មនុស្ស និងសន្យាថាមានភក្ដីភាពជាមួយនឹងក្រុមភេរវកម្មអន្ដរជាតិ៕
មតិយោបល់