ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

១១នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការប្រឆាំងអំពើពុករលួយដ៏ធំមួយនៅអេស្ប៉ាញ

អេស្ប៉ាញ: សន្តិសុខស៊ីវិលអេស្ប៉ាញបានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា ពួកគេបានចាប់ខ្លួនមនុស្ស ១១នាក់ នៅក្នុងប្រតិបត្តិការ ប្រឆាំងអំពើពុករលួយដ៏ធំមួយផ្តោតលើតំបន់កាតាឡាន និងសហគមន៍នៃទីក្រុងម៉ាឌ្រីដ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។

ប្រតិបត្ដិការត្រូវបានគេស្គាល់ថា ជាប្រតិបត្តិការដែលមានឈ្មោះថា “Operacion Terymca” បានស្វែងរកការអនុវត្តនៅក្នុងក្រុងចំនួន ២៣កន្លែង ក្នុងចំណោមក្រុង Tortosa, Ametlla de Mar, Vandellos និង Asco ដែលស្ថិតនៅតំបន់កាតាឡាននៃខេត្ត Tarragona ។

ទន្ទឹមនឹងនេះដែរ នៅក្នុងក្រុង Torrejon de Ardoz, Getafe, Chinchon និង Miraflores de la Sierra ត្រូវបានស្វែងរកក្នុងសហគមន៍ នៃទីក្រុងម៉ាឌ្រីដ ព្រមទាំងផ្ទះឯកជននិងការិយាល័យក្រុមហ៊ុន នៅពេលដែលសន្តិសុខស៊ីវិលរកមើលឃើញភស្តុតាង នៃការប្រើប្រាស់មូលនិធិ សាធារណៈ, ការលាងលុយកខ្វក់ និងអង្គការព្រហ្មទណ្ឌផ្សារភ្ជាប់ទៅនឹងការកំណត់លទ្ធផលនៃកិច្ចសន្យាសាធារណៈ។

ក្រុមស្វែងរកនេះ ត្រូវបានធ្វើឡើងនៅតាមបណ្ដាខេត្តចំនួន រួមមាន ខេត្ត Huelva, Castellon, Guadalajara និង Granada នៅភាគនិរតី និងនៅភាគខាងកើតប្រទេសអេស្ប៉ាញ។

សូមជម្រាបថា ប្រតិបត្ដិការនេះមានឫសគល់របស់វានៅក្នុងការស៊ើបអង្កេត ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ដែលទាក់ទងទៅនឹងការប្រើប្រាស់ ខុសនូវក្រុមហ៊ុនជាសាធារណៈក្នុងស្រុក ដែលមានគោលបំណងគឺដើម្បីកែលម្អការគ្រប់គ្រងរបស់មូលនិធិសាធារណៈផងដែរ៕

1460704827_124915_1460711605_noticia_normal

មតិយោបល់