ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គួរឲ្យអាសូរអ្នកជំងឺមហារីកពិការម្នាក់ ត្រូវសន្តិសុខប្រលានយន្តហោះវាយឈាមស្រោចមុខ

អាមេរិកៈ យុវតីពិការម្នាក់កំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ ក្រោយពេលព្យាបាលជំងឺ សាច់ដុះក្នុងខួរក្បាល់ ត្រូវបុក្គលិកសន្តិសុខវាយផ្ទុបទៅនឹងដី មានឈាមស្រើច និងស្មាមជាំលើផ្ទៃមុខ ហើយម្តាយរបស់នាងបានដាក់ពាក្យបណ្តឹង។

នាង Hannah Cohen អាយុ ១៨ឆ្នាំ រស់នៅក្នុងទីក្រុង Memphis រដ្ឋTennessee សហរដ្ឋអាមេរិក ត្រចៀកធ្ងន់បន្តិច ខ្វិន ហើយពិការភ្នែកម្ខាង បានធ្វើដំណើរត្រឡប់ពីទីក្រុង Memphis ឈ្ពោះទៅទីក្រុង Chattanooga ។ នៅពេលយន្តហោះចាប់ផ្តើមចេញដំណើរ កណ្តឹងសន្តិសុខចាប់ផ្តើមបន្លឺឡើង​នៅច្រកត្រួតពិនិត្យ ពេលនោះនាងបាត់បង់ស្មារតី ហើយរដ្ឋបាលសន្តិសុខក្នុងការធ្វើដំណើរ​បានស្វែង​រករួបនាង ។

បុគ្គលិកសន្តិសុខត្រូវបានរាយការណ៍ថា បានច្រាននាងឲ្យដួលទៅដី ហើយអូសនាងទៅវាយក្បាល​ចេញឈាម​ស្រោចមុខនិងជាំភ្នែកថែមទៀតផង។នាងហាណា ត្រូវបានចាប់ខ្លួនប៉ុន្តែការចោទ​ប្រកាន់នេះត្រូវបានទម្លាក់ចោលជាបន្តបន្ទាប់។

មេធាវីរបស់ជនរងគ្រោះ នាង Kelly Pearson និងលោក William Hardwick បាននិយាយថាបុគ្គលិក​សន្តិសុខមិនបានដឹងថា ជនរង់គ្រោះមានសភាពដូចម្ត៉េចទេ និងបានយល់ច្រឡំដោយសារតែពិការភាព​របស់នាងមិនអាចសហការជាមួយនឹងស្វែងរករបស់រដ្ឋបាលសន្តិសុខបានក្នុងការធ្វើដំណើរនោះ។

យោងតាមពាក្យបណ្តឹងប្តឹងក្រុមគ្រួសារជនរងគ្រោះ សន្តិសុខព្រលានយន្តហោះ បានរើសអើងប្រឆាំងនឹង​ក្មេងជំទង់នេះ ដោយសារតែពិការភាពរបស់នាង និងខកខានក្នុងការផ្តល់ជូននូវកន្លែងស្នាក់នៅសមរម្យ ចំពោះការឃាត់ខ្លួននាង។

យ៉ាងណា បើយោងតាមសម្តីរបស់មេធាវីបានឲ្យដឹងថា ពាក្យបណ្តឹងនោះ សុំសំណង់អតិបរមា ១០០០០០ដុល្លារ​ចំណាយសម្រាប់ការខូចខាតដែលរួមបញ្ចូលទាំងការឈឺចាប់ ការព្យាបាល និង រងរបួសផ្នែកអារម្មណ៍និងភាពអាម៉ាស់៕

មតិយោបល់