អេរីទ្រាៈជនចំណាកស្រុកអេរីទ្រាម្នាក់ ត្រូវគេចាប់បានពេលពួនលាក់ខ្លួន នៅក្នុងការបូបដាក់ខោអាវមួយ ក្រោយពេលអ្នកធ្វើដំណើរតាមរថភ្លើងភ័យរន្ធត់ ពេលបានឮសំឡេង ស្រែកថ្ងូរចេញមកពីវ៉ាលិសតូចមួយនោះ នៅពេលទៅដល់ប្រទេសស្វីស។
បុរសកម្ពស់១.៨២ម៉ែត្របានប្រជ្រៀតខ្លួនចូលទៅក្នុងវ៉ាលីមួយ ហើយត្រូវរុញចូលទៅក្នុងរថភ្លើងក្នុងទីក្រុង Milan នៅប្រទេសអ៊ីតាលី ដើម្បីបន្លំធ្វើជាឥវ៉ាន់មិត្តភក្តិរបស់គេ។ប៉ុន្តែដំណើរការមិនស្រួល បានកើតឡើង៤៥នាទី ក្រោយពេលចេញដំណើរ បណ្តាលឱ្យបុរសនោះស្រែទ្រហោយំខណៈដែលរថភ្លើង ឆ្លងកាត់ព្រំដែនស្វីស និងអ៊ីតាលី។
អ្នកធ្វើដំណើរភ័យរន្ធត់ជាច្រើននាក់ បានរាយការណ៍ប្រាប់អាជ្ញាធរ ក្រោយពេលបានឮសំឡេងចម្លែកចេញមកពីវ៉ាលីសគេចោលមួយ។ឆ្មាំបានយកវ៉ាលីសចេញពីរថភ្លើងនៅក្រុង Chiasso ហើយត្រូវបានគេភ្ញាក់ផ្អើលនៅពេលដែលដៃមនុស្សបានផុសាចេញមកក្រៅ។
ពួកគេបានថតខណៈពេលជនចំណាកស្រុកបានបញ្ចេញដៃរបស់គេមកក្រៅ បន្ទាប់មករំកិលក្បាលចេញមកពីវ៉ាលី។គេបានព្យាយាមរួតការបូប នៅឯស្ថានីយដើម្បីចេញមកក្រៅហើយបន្ទាប់មករត់ទៅពួនក្នុងបង្គន់រថភ្លើង។អាជ្ញាធរបានដឹងអំពីជនចំណាកស្រុក ហើយមានគម្រោងបញ្ឈប់រថភ្លើងនៅមុនពេលអ្នកដំណើរបានឭសំលែងស្រែកថ្ងូរ។
ប្រភពពីប៉ូលិសស្វីសប្រាប់សារព័ត៌មាន the Sunថា “យើងបានទទួលការហៅតាមទូរស័ព្ទ ពីក្រុមការងារនៅក្នុងប្រទេសអ៊ីតាលីថា ជនជាតិ អេរីទ្រាពីរនាក់ ប៉ុនប៉ងចូលទៅក្នុងប្រទេស ហើយធ្វើដំណើរឈ្ពោះទៅកាន់ភាគខាងជើង ឆ្លងកាត់ អឺរ៉ុបទៅអង់គ្គេស”៕
មតិយោបល់