ទ្បាវៈ តាមសេចក្ដីរាយការណ៍ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចំនួនពីរ គឺថៃ និងកូរ៉េខាងត្បូង បានរៀបចំក្រុមជួយសង្គ្រោះ ដើម្បីទៅជួយស្វែងរកអ្នកបាត់ខ្លួន និងជនរងគ្រោះ ដោយសារការបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ក្នុងខេត្ត Attapeu។ នេះបើយោងតាមសារព័ត៌មាន reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy បានស្ថិតក្រោមការដឹកនាំកសាងរបស់ក្រុមហ៊ុនចំនួន៣ រួមមានកូរ៉េខាងត្បូង ថៃ និងទ្បាវ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្គាប់ឲ្យមានការបញ្ជូនក្រុមសង្រ្គោះភ្លាមៗទៅកាន់ប្រទេសឡាវ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ និងមានមនុស្សជិត ២០នាក់ស្លាប់បាត់បង់ជីវិត ព្រមទាំងបាត់ខ្លួនរាប់រយនាក់ ដោយសារតែការបាក់ទំនប់វារីអគ្គិសនីមួយកន្លែង នៅខេត្តភាគអាគ្នេយ៍ប្រទេសទ្បាវ។
ចំណែកឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាឲ្យយោធាថៃ រៀបចំខ្លួនរួសរាន់ ដើម្បីធ្វើដំណើរទៅជួយសង្គ្រោះជនរងគ្រោះ នៅប្រទេសទ្បាវផងដែរ៕
មតិយោបល់