ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: លោក James Comey ប្រធាន FBI នឹងប្រឈមមុខសួរដេញដោលនៅសភា រឿងសារអ៊ីម៉ែលគ្លីនតុន

អាមេរិក: សមាជិកសភាមកពីគណបក្សធារណរដ្ឋបានកោះហៅ លោក James Comey ប្រធានភ្នាក់ងារការិយាល័យស៊ើប អង្កេតសហព័ន្ធ FBI ដើម្បីធ្វើសក្ខីកម្មអំពីការប្រើប្រាស់សារអេឡិចត្រូនិចឯកជន (អ៊ីម៉ែល) របស់លោកស្រី Hillary Clinton នៅពេលដែល លោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅយប់ថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។

កាលពីថ្ងៃអង្គារ៍ម្សិលមិញ លោកប្រធាន FBI បានផ្ដល់អនុសាសន៍ថា លោកស្រីគ្លីនតុនដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិប តេយ្យទំនងជាមិនគួរប្រឈមនឹងការចោទប្រកាន់ខាងព្រហ្មទណ្ឌនៅក្នុងបញ្ហានេះទេ។

ទោះយ៉ាងណា លោក Comey បានឱ្យដឹងថា លោកស្រីគ្លីនតុននិងសហការីរបស់គាត់គឺ មានការធ្វេសប្រហែលយ៉ាងខ្លាំងនៅក្នុងការដោះស្រាយ សមា្ភរៈបានចាត់ថ្នាក់ FBI ដែលលោកបាននិយាយថា មានជាង ១០០សារអេឡិចត្រូនិច (អ៊ីម៉ែល) ត្រូវបានរកឃើញសារសម្ងាត់នៅលើម៉ាស៊ីន អ៊ីម៉ែលរបស់គាត់។

កាលពីមុន លោកស្រីគ្លីនតុនបាននិយាយថា គាត់មិនបានផ្ញើឬទទួលបានសម្ភារៈចាត់ថ្នាក់ពីគណនីអ៊ីមែលឯកជនរបស់គាត់ដោយចេតនានោះទេ៕

6fe215744dfd7ce3276e018c582fd9ce

មតិយោបល់