ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

បុរសម្នាក់ប្រើសារធាតុរាវក្នុងខួរក្បាលធ្វើឲ្យថ្នាំមានគុណភាពខ្ពស់

អាមេរិកៈ បុរសរស់នៅក្នុងរដ្ឋ Pennsylvaniaម្នាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពីប៉ូលិស​បាននិយាយថា ជនជាប់ចោទបានបាញ់សារធាតុរាវសម្រាប់រក្សារខួរក្បាលរបស់មនុស្ស​ទៅលើថ្នាំញៀន​មុនពេលជក់។

ប៉ូលិសរដ្ឋនៅក្នុងតំបន់ Carlisle បានចោទប្រកាន់លោកJoshua Lee Long អាយុ២៦ឆ្នាំ ពីបទរំលោភបំពានសាកសព និងមានគំនិតក្បត់។

យោងតាមសំនុំរឿងរបស់តុលាការបង្ហាញថា ម្តាយមីងលោក Lee Long បានទាក់ទងប៉ូលិសកាលពីថ្ងៃទី២១ មិថុនា​បន្ទាប់ពីស្វែងរកឃើញខួរក្បាលរបស់មនុស្សនៅក្នុងស្បោងនៅផ្ទះល្វែងមួយក្រោមហោណ័ង ខណៈពេលលាងសម្អាតរថយន្ត។

លោក Lee Long ត្រុវបានអះអាង ថាបានប្រាប់នម្តាយមីងក្នុងពេលសន្ទនាតាមទូរស័ព្ទមួយពីគុក Cumberland Countyលោកប្រើសក្តានុពល នៃសារធាតុរាវដើម្បីធ្វើឲ្យថ្នាំកាន់តែមានគុណភាពខ្ពស់។

សំនុំរឿងតុលាការបង្ហាញការធ្វើសពវិភាគសន្និដ្ឋានថា វាពីតជាទឹកខួរក្បាលដូចដែល​ជនជាប់ចោទប្រើមែន៕

មតិយោបល់