ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: មុននេះបន្តិច ២១នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកនៅលើរថភ្លើងនៅក្នុងទីក្រុងតៃប៉ិ

ចិន: យ៉ាងហោចណាស់ មានមនុស្ស ២១នាក់បានរងរបួស នៅពេលដែលមានការផ្លាស់ប្តូរជើងរថភ្លើងដឹកអ្នកដំណើរនៅក្បែរស្ថានីយ៍រថភ្លើងសុងសាន ក្រោយពីមានការបំផ្ទុះគ្រាប់បែកដែលបានបង្កឆាបឆេះឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានរាយការណ៍មកថា បានឮការផ្ទុះអណ្តាតភ្លើងបានឆាបឆេះយ៉ាងខ្លាំងមុនពេលដែលអ្នកបើកបរទី៦ នៅលើរថភ្លើងនេះ ដែលបានធ្វើដំណើរពី Hsinchu ឆ្ពោះទៅកាន់ Keelung ។

នាយកដ្ឋានអគ្គិភ័យនៅទីក្រុងតៃប៉ិ បានទទួលសារផ្ញើមកអំពីករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅម៉ោងប្រហែល ១០រសៀល ដោយបានបញ្ជូនរថយន្តសង្គ្រោះចំនួន ១០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ១០គ្រឿង ទៅកន្លែងកើតហេតុ។ អគ្គិភ័យនេះត្រូវបានពន្លត់រួចហើយ ប៉ុន្តែវាមិនទាន់បានដឹងច្បាស់នូវអ្វីដែលបណ្តាលមកពីការបំផ្ទុះគ្រាប់នេះ ក៏ដូចជាបញ្ហាអគ្គិភ័យផងដែរ៕

taipei-train-blast

មតិយោបល់