អ៊ីរ៉ាក់ៈ យ៉ាងហោចណាស់មានមនុស្សចំនួន២០នាក់បានស្លាប់និង ៧០នាក់ទៀតរបួសនៅពេលដែល អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់នៅព្រឹកថ្ងៃសុក្រនេះបានបំផ្ទុះខ្លួនឯងនៅឯទីសក្ការៈបូជាស៊ីអ៊ីតនៅខេត្តសាលាហ៊ូឌីន ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ាក់ ក្នុងខណៈពេលដែលខ្មាន់កាំភ្លើងដទៃទៀត បានចាប់ចំណាប់ ខ្មាំងធម្មយាត្រាជាច្រើននាក់។
តាមប្រភពបាននិយាយក្នុងលក្ខខណ្ឌមិនបង្ហាញឈ្មោះ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងក្រោយពេលពាក់កណ្ដាលយប់បន្តិច ពេលក្រុមខ្មាន់កាំភ្លើងក្លែងខ្លួននៅក្នុងឯកសណ្ឋានយោធា បានវាយលុកចូលទីសក្ការៈបូជានៃ Saiyd Mohammed នៅក្រុងនៃ Balad ៨០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ខណៈពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់បានបំផ្ទុះខ្លួនឯងនៅឯទីសក្ការៈបូជានោះ ។
ប្រភពនិយាយថា ក្រុមខ្មាន់កាំភ្លើងដែលគេជឿថា ជាសមាជិកនៃរដ្ឋអ៊ិស្លាម (IS) បានចាប់ចំណាត់ខ្មាំងធម្មយាត្រាស៊ីអ៊ីតមួយក្រុមដែលគេមិនដឹងចំនួនពិតប្រាកដនោះទេ តែកងកម្លាំងសន្តិសុខបានដោះលែងចំណាប់ខ្មាំងបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវ ហើយបានសម្លាប់អ្នកវាយប្រហារទាំងអស់នោះ។
ប្រភពបានបន្ថែមថា ការប្រយុទ្ធគ្នាជាមួយនឹងISបណ្តាលឱ្យមានការខូចខាតទៅទីសក្ការៈបូជា និងការដុតអគារដែលនៅជុំវិញមួយចំនួនផងដែរ៕
មតិយោបល់