ចិនៈ ព្យុះមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង បាននាំឱ្យមានការលុបចោលនិងពន្យាពេល ជើងហោះហើររាប់រយនៅព្រលានយន្តហោះទីក្រុងប៉េកាំង និង ទីក្រុង Tianjin ជិតខាងនៅថ្ងៃពុធនេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦។
ជើងហោះហើរប្រមាណ២២៦គ្រោងចាកចេញទៅកាន់ព្រលានយន្តហោះអន្តរជាតិប៉េកាំងត្រូវបានលុបចោលនៅម៉ោង៤ រសៀលកាលពីថ្ងៃពុធជាមួយ ១៨៨ផ្សេងទៀតត្រូវបានលុបចោលពីព្រលានយន្តហោះទីក្រុង Tianjin Binhai ខណៈពេលដែលជើងហោះហើរចំនួន ២៥ បន្ថែមទៀតគ្រោងនឹងចុះចតនៅទីក្រុង Tianjin ត្រូវបានហោះហើរទៅកាន់បណ្តាទីក្រុងផ្សេងៗទៀត។
ការិយាល័យអាកាសធាតុរបស់ក្រុងប៉េកាំងបានព្រមានថាភ្លៀងអាចបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុតនៅក្នុងរដ្ឋធានីនេះចាប់តាំងពីមានមនុស្ស ៧៩ នាក់បានស្លាប់នៅក្នុងព្យុះមួយកាលពីឆ្នាំ ២០១២ និងបានចេញសេចក្តីជូនដំណឹងជាលើកដំបូងរបស់ខ្លួនសម្រាប់ទឹកជំនន់ក្នុងឆ្នាំនេះនៅរសៀលថ្ងៃពុធ ខណៈកម្រិតទឹកនៅទន្លេ Tonghui បន្តកើនឡើងចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង។
នៅព្រឹកថ្ងៃពុធព្រលានយន្តហោះក្រុងប៉េកាំងបានចេញសេចក្តីជូនដំណឹងថាភ្លៀងធ្លាក់យ៉ាងខ្លាំងបាននិយាយថារហូតដល់ម៉ោង ៥ល្ងាចនឹងបន្តភ្លៀងធ្លាក់មធ្យមហូតដល់ជាមួយម៉ោង ១០ យប់។អាជ្ញាធរព្រលានយន្តហោះបានសុំអ្នកដំណើរបិទភ្នែកច្រចុះចំពោះព័ត៌មាននៃការហោះហើរនិងការព្យាករពអាកាសធាតុ៕
មតិយោបល់