ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាហ្វហ្គានីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធយោធា៣៩នាក់

អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិបាននិយាយនៅថ្ងៃអាទិត្យនេះ ថាកងកម្លាំង​សន្តិសុខអាហ្វហ្គានីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ ៣៩នាក់ក្នុងខេត្តចំនួន៥ នៃខេត្តទាំង ៣៤នៅក្នុងប្រទេសចាប់តាំងពីដើមថ្ងៃសៅរ៍។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅកងទ័ព ប៉ូលិស និងបុគ្គលិកសេវាកម្មស៊ើបការណ៍ ធ្វើប្រតិបត្តិការជាច្រើនដើម្បីសម្អាតតំបន់មួយចំនួនពីភេរវករ និងសត្រូវនៃសន្ដិភាពនិងស្ថិរភាពនៅក្នុងខេត្ត Nangarhar ខេត្ត Ghazni, ខេត្ត Kandahar ខេត្តHelmand និងខេត្ត Takhar បានសម្លាប់ក្រុមបះបោរប្រដាប់អាវុធ៣៩នាក់ និងរបួសចំនួន៤នាក់ផ្សេងទៀត “។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ពួកសកម្មប្រយុទ្ធនៃក្រុមរដ្ឋអ៊ិស្លាម (IS) ៣១នាក់ មានមួយចំនួនស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានសម្លាប់ ។

កងកម្លាំងចម្រុះបានគាំទ្រដោយក្រុមកងទ័ពអាកាសផងដែរបានបំផ្លាញ លានដ្ឋានទាំងពីរ​របស់ពួកសកម្មប្រយុទ្ធ ហើយរឹបអូសបានអាវុធយុទ្ធភ័ណ្ឌ ធនស្រាលនិងធ្ងន់មួយចំនួន។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ផងដែរថា បានបាត់បង់បុគ្គលិកយោធាពីរនាក់​នៅក្នុងប្រតិបត្ដិការកងទ័ពយោធានេះ។

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានបង្កើនប្រតិបត្តិការសន្តិសុខប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅនិទាឃរដូវ និងរដូវក្តៅ​ដែលគេស្គាល់ថាជាការវាយប្រយុទ្ធគ្នា​តាមរដូវកាលដើម្បី​ចូលទៅជិតប្រទេសនេះ។

ក្រុម តាលីបង់ និងក្រុមសកម្មប្រយុទ្ធIS មិនទាន់បានធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ៕

មតិយោបល់